រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចតេជោ បានផ្ញើសារអបអរសាទរ ទទួលបានជ័យលាភី មេដាយ ២គ្រឿងតាមរយៈទំព័រហ្វេសប៊ុក

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញានេះ តាមរយៈទំព័រហ្វេសប៊ុក បានផ្ញើសារអបអរសាទរ កីឡាការិនី កាំង មុយ នីន ដែលទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស ១គ្រឿង លើប្រភេទ វិញ្ញាសា Women 400m Bifins និង សំរឹទ្ធ ១គ្រឿង លើ ប្រភេទ វិញ្ញាសា Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។   សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន ០៤គ្រឿង ពីការប្រកួត នេះ រួមមាន មេដាយមាស ៣គ្រឿង និងមេដាយ សំរឹទ្ធ ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ៕

Previous Post Next Post