រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីចែកអំណោយសប្បុរសធម៌ដល់ពលរដ្ឋចំនួន ៣០០ គ្រួសារនៅស្រុកព្រះស្ដេច!

ព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា អមដំណើរដោយលោកវីរៈសេនីយ៍ទោ ជឹម រតនា ស្នងការរកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងឧត្តមភរិយា ព្រមទាំងកូនចៅ បាននាំយកអំណោយសប្បុរសធម៌ចែកជួនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតសរុបចំនួន ៣០០ គ្រួសារ ស្ថិតនៅវត្តកំពង់សាលា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា និងលោកជំទាវ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុន សែន និងលោកជំទាវប៊ុនរ៉ានីហ៊ុនសែន និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តម ឧកញ៉ា ជឹម សុខ បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៣០០ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ត្រីខ  នំបុ័ង ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង អំបិល ក្រមា និងថវិកា ២៥.០០០ រៀល។

ដោយឡែក អតីតព្រឹទ្ធាចារ្យ ចំនួនប្រាំរូប ទទួលបានថវិការបន្ថែមម្នាក់ ១២មុឺនរៀល៕

Previous Post Next Post