រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិតជាកម្របានជួបណាស់ ហើយសំណាងណាស់ដែរដែលខេត្តយើងមាន ថ្នាក់ដឹកនាំដែលប្រកបដោយព្រហ្មវិហារធម៌!!!

#ខេត្តកំពង់ឆ្នាំង :ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង បានចុះបំពេញការងារនៅតាមមូលដ្ឋាន ហើយឯកឧត្ដម កំពុងធ្វើរដំណើរតាមផ្លូវជាតិលេខ៥ ក៏បានជួបក្មួយប្រុសម្នាក់ ដែលកំពង់តែជួបគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចមុខអនុវិទ្យាល័យ និងសាលាបឋមសិក្សាស្រះកែវ ក្នុងឃុំមេលំ ស្រុកបរិបូណ៌។

 

 ដែលបណ្ដាលឲ្យកុមារាម្នាក់រងរបួស ដែលបង្ករឡើង ដោយរថយន្ដ០១គ្រឿងបើកបុកកង់កុមារ នៅក្នុងពេលនោះឯកឧត្ដមក៏បានជួយសម្របសម្រួលភាគីទាំង២ គឺម្ចាស់រថយន្ដ និង កុមារងគ្រោះ ហើយឯកឧត្ដមបានយករថយន្ដផ្ទាល់ខ្លួនរបស់ឯកឧត្ដមដឹកកុមារងគ្រោះមកមន្ទីរពេទ្យដើម្បីព្យាបាលនិងបានជូនថវិការមួយចំនួនដល់កុមារងគ្រោះ។ នៅក្នុងពេលនោះផងដែល ភាគីម្ចាស់រថយន្ដ និង កុមារងគ្រោះ ដោយបានការសម្របសម្រួលពីឯកឧត្ដម ភាគីទាំង២ បានឯកភាពគ្នា ទទួលយកដំណោះស្រាយសមស្របអាចទទួលយកបានទាំងអស់គ្នា នេះដោយតែមានថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងមានចិត្តសប្បុរសធម៌ តែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង។ 

 

ឯកឧត្ដមអភិបាលខេត្ដ បានអំពាវនាវ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានមុឺងម៉ាត់ទាំងអស់គ្នា និងសូមមេត្ដាបន្ថយល្បឿន ពេលធ្វើរដំណើរដល់មុខសាលារៀនមន្ទីរពេទ្យ ឬទីប្រជុំជនជៀសវាងគ្រោះថ្នាក់ចរាចរណ៍។

 






 

Previous Post Next Post