រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អគារសិក្សាបឋមសិក្សាថ្មី ចំនួន ៣ ខ្នងដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅស្រុកបាភ្នំ ខេត្តព្រៃវែង


ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សាថ្មី ចំនួន ៣ ខ្នង ដែលស្មើនឹង ៩ បន្ទប់ រួមទាំងបន្ទប់សិស្ស បន្ទប់ទីចាត់ការ និងបន្ទប់បណ្ណាល័យ ដោយអគារសិក្សាទាំងនោះមាន សាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកបាភ្នំ ក្នុងការបំពេញតម្រូវការ ចាំបាច់ក្នុងការសិក្សា របស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយក ចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។ សម្តេចក្រឡាហោម បន្តទៀតថា ប្រភពនៃចំនេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ ចៅៗ សិក្សារៀនសូត្រទទូលបានចំណេះដឹង​ គឺដេីម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ ផ្តាំផ្ញើរ ដល់អាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មាន មិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុចអាល បង្កឱ្យមានហិង្សាក្នុងសង្គម និងខិតខំបំផុតអប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ចូលរួមការពារផល ប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងជៀសវាងការចូលរួមក្នុង សកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពដែលប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាពនយោ-បាយ។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ា នានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងត្រូវ ជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព៕














Previous Post Next Post