រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលរដ្ឋ​តិច​សាស់​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​លើក​ទី​ពីរ​នៅ ​Dallas ចាប់តាំងពី​ឆ្នាំ​១៩៣២

 


សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋ​តិច​សាស់និយាយថា ប្រជាជន​តំបន់ Dallas-Forth Worth ជួប​បញ្ហា​ប្រឈម​ខុសធម្មតា​ក្នុងអំឡុងពេល​ទឹកជំនន់​។ លោក Greg Abbott អភិបាលរដ្ឋ​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​គ្រោះមហន្តរាយ​រដ្ឋ​សម្រាប់ ២៣ក្រុងនៃ​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​អង្គារ​។​


ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់ Dallas-Fort Worth ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត បាន​បណ្តាលឱ្យ​ផ្លូវ​ជាច្រើនកន្លែង​ជន់​លិច ធ្វើ​ឲ្យ​យានយន្ត​លិច​ក្នុង​ទឹក ខណៈ​មន្ត្រី​បាន​ព្រមាន​អ្នកបើកបរ​ពី​ការធ្វើដំណើរ ហើយ​ទឹកបាន​ហូរ​ចូល​លំនៅឋាន និង​ទីតាំង​ពាណិជ្ជកម្ម​។​ ​នាយកដ្ឋាន​សេវា​អាកាសធាតុ​ជាតិ​និយាយថា កម្រិត​ទឹកភ្លៀង​ជាង ៩​អ៊ី​ញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Dallas-Fort Worth បាន​ធ្លាក់​ក្នុង​រយៈពេល ២៤ម៉ោង ហើយ​បាន​រាំង​នៅ​រសៀល​ថ្ងៃ​ចន្ទ​។​


អភិបាលរដ្ឋលោក Greg Abbott បាន​និយាយថា​ វា​គឺជា​ព្យុះភ្លៀង​ និង​ទឹកជំនន់​អាក្រក់​បំផុត​លើក​ទី​ពីរ​នៅក្នុង​ទីក្រុង Dallas ចាប់តាំងពី​ឆ្នាំ១៩៣២ មក និង​ជា​លើក​ទី​ពីរ​ដែល​អាក្រក់​បំផុត​នៅក្នុង​កំណត់ត្រា​។ ដូច្នេះហើយប្រជាជន​នៅក្នុង​ទីក្រុង Dallas ក៏ដូចជា​តំបន់​ទាំងមូលបានទទួល​កម្រិត​ទឹកភ្លៀង​ដែលជា​បញ្ហា​ប្រឈម​ខុសពី​ធម្មតា៕​




Previous Post Next Post