រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អបអរសាទរ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបាន មេដាយមាស១ទៀត លើវិញ្ញាសារ រត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ...

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស១ទៀតហើយ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ 

 គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះ កម្ពុជាដណ្ដើមបានមេដាយមាសចំនួន០៥ ហើយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

 សរុបមេដាយបណ្ដោះអាសន្នដែលកម្ពុជាទទួលបាន រួមមាន៖ មេដាយមាសចំនួន០៥ ,មេដាយប្រាក់ ចំនួន០៧ និងមេដាយសំរឹទ្ធ ចំនួន០៦ ។

 ១-ថ្ងៃទី៣១ ខែកក្កដារួមមាន៖ មេដាយមាស ១ និងសំរឹទ្ធ ១ ២-ថ្ងៃទី០១ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និង សំរឹទ្ធ ១ ៣-ថ្ងៃទី០២ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២ ៤-ថ្ងៃទី០៣ ខែសីហា មេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ២ - មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។ -

 មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី វ៉ិត ចន្ថា ។ 

- ប្រាក់ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។ 

- សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ស្រ៊ុន ប៊ុនថេង ។

 - សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី បុង ហុង ។ 

ជូនពរកីឡាករ កីឡាការិនីបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ 


 

Previous Post Next Post