រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តទំនើបបុកបារ៉ាសការដ្ឋានសាងសង់ស្ពាន នៅក្បែរសាលាក្រុងព្រះសីហនុ.!

បុរសជនជាតិចិនម្នាក់បើករថយន្ដទំនើបម៉ាក Audi A7 ក្នុងល្បឿនលឿនរេចង្កូតបុកបារ៉ាសការដ្ឋានសាងសង់ បណ្ដាលឲ្យរងរបួសធ្ងន់។


អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មានរថយន្ដស៊េរីទំនើប ១គ្រឿងម៉ាក Audi A7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BP-9869 បើកដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវ ៨០០ ក្នុងទិសដៅពីលិចទៅកើត។

ចំណែករថយន្ដខូចខាតយ៉ាងដំណំនៅព្រឹក ថ្ងៃទី ២៤ ខែសីហា ២០២២ តាមបណ្ដោយផ្លូវលេខ ៨០០ ម្ដុំអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។


នៅពេលបើកទៅដល់កន្លែងកើតហេតុដោយបើកក្នុងស្ថានភាពលឿនក៏បានរេចង្កូតទៅបុកបារ៉ាសការដ្ឋានសាងសង់ស្ពានបណ្ដាលឲ្យអ្នក បើក រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ។ ជុំវិញករណីនេះគឺមិនបណ្ដាលឲ្យមានមនុស្សផ្សេងទៀតរងរបួសឡើយ៕






Previous Post Next Post