រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្លូវក្រាលក្រួសក្រហមចំនួន០២ខ្សែ ប្រវែង៨៤០ម៉ែត្រ ដែលលំបាកធ្វើដំណើរ នៅក្រុងស្ទឹងសែន នឹងលើកគម្រោងជួសជុលឡើងវិញនៅពេលឆាប់ៗនេះ ...

(រដ្ឋបាលខេត្តកំពង់ធំ)÷ ដើម្បីសម្រួលដល់ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់សំរោងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំអមដំណើរដោយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក សោម ភី ចៅសង្កាត់ស្រយ៉ូវ និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង នូវផ្លូវក្រាលក្រួសក្រហម ចំនួន០២ខ្សែ មានប្រវែង ៨៤០ម៉ែត្រ ដែលដែលទទួលរងការខូចខាតនៅក្នុងរដូវវស្សានេះ ធ្វើអោយប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ រដ្ឋបាលខេត្តកំពង់ធំនឹងលើកគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមនេះឡើងវិញ ឲ្យក្លាយទៅជាផ្លូវល្អ ផ្លូវមានគុណភាព ដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

 

 ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ជំរុញអោយអាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំយកចិត្តទុកដាក់អំពី បញ្ហាប្រឈម សំណូមពរ ក៏ដូចជាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសនៅក្នុងរដូវវស្សានេះ សូមពុកម៉ែបងប្អូន រក្សានូវសុវត្ថិភាព កុមារតូចៗ មនុស្សចាស់ ជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ។

 

 





 

Previous Post Next Post