រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បើកម៉ូតូជិះឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសបីនាក់ នៅស្តុបក្តាន់ពី

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសបីនាក់ទៀតបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពី  តាមបណ្តោយមហាវិថីផ្លូវហព័ន្ធរុស្ស៊ីកែងនិងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ណន់ ថុក ភេទប្រុស អាយុ ៣៦ឆ្នាំ បម្រើការ នៅអង្គភាព បញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុន កើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ C125 ពណ៌ក្រហមគ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយមហាវិថីផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JK-7241ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៩ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងម៉ូតូPCX ខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូPCXដួលបោកក្បាលទៅនិងថ្នល់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសបីនាក់ជិះម៉ូតូឌ្រីមសង់បានរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជាប់រងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕








Previous Post Next Post