រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសបួននាក់ចេញពី ktv ស្រវឹងបើករថយន្តកាត់ទំនប់ទឹកកំពុងហូរខ្លាំង បណ្ដាលឲ្យទឹកកួចប៉ើងរថយន្តហូរទៅតាមទឹក របួស បី នាក់បាត់ខ្លួនម្នាក់មិនទាន់រកឃើញ ...

(ខេត្តក្រចេះ) មានករណីគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី រំលងអាធ្រាត នៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានឧប្បត្តិហេតុ ទឹកហូរគួច រថយន្ត០១គ្រឿង ម៉ាកតូយូតា ព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ ផ្លាកលេខភ្នំពេញ2AY.8448 ធ្លាក់ចូលទៅក្នុងទឹកបឹង ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងលិចផ្លូវខ្នងទំនប់ រថយន្តបានបើកបរឆ្លងកាត់ដែលទឹកកំពុងហូរខ្លាំង បានហូរប៉ើងរថយន្តចូលទៅក្នុងទឹកបឹងទំនប់ បណ្តាលឲរងរបួសជនរងគ្រោះ ចំនួន០៤នាក់ ដែលជិៈក្នុងរថយន្តជាមួយគ្នា រួមមាន៖ 

 

១.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកបើកបរ)រងរបួសស្រាល

 

 ២.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ)រងរបួសស្រាល 

 

៣.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ទាំង

 

៣នាក់ខាងលើបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។

 

 ៤.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។ 

 

ដោយឡែករថយន្តបានលេចចូលទៅក្នុងទឹកបានរកឃើញហើយ នៅតែមនុស្សមិនទាន់រកឃើញ។ថ្ងៃទី 24 សីហាឆ្នាំ 2022 វេលាម៉ោង 07 30AM






 

Previous Post Next Post