Thursday, August 04, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសម្របសម្រួលរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។

 

 ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ ពោលគឺខាងភាគីអន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី ៣ថ្ងៃឱ្យបាន ៧ថ្ងៃវិញ។ 

 

រដ្ឋបាលក្រុងប៉ោយប៉ែត, ថ្ងៃព្រហស្បតិ៍​ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២៕ #ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ។




 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136