រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់បណ្តាលរងរបួសធ្ងន់ធ្ងរ...

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់បណ្តាលរងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចរោងកម្មករការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

 ជនរងគ្រោះឈ្មោះ ប្រាក់ សារិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរជាជាងកាត់កញ្ជាក់។

 

 ជនសង្ស័យឈ្មោះ យិត សុខវ៉េត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅរោងកម្មករការដ្ឋានសំណង់ ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

 បច្នុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕





 

Previous Post Next Post