រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ខ្លាំងមែន រថយន្តHILUX VIGO បុករថយន្តទំនើបFORTUNER ពីចំហៀងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់ក្នុងរាជធានីភ្នំពេញ...

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តHilux Vigo លឿនពេក មិនប្រយ័ត្នបានបុករថយន្តទំនើបម៉ាក Fortuner ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅជាប់របងមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយផ្លូវក្រមួនស កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Toyota Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-0884 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវប៉ាស្ទ័រ ពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម និងបានឆ្លងកាត់ផ្លូវភ្លោះក្រមួនស ខណៈឆ្លងកាត់ជិតផុតហើយទៅនោះក៏ស្រាប់តែមានរថយន្តម៉ាក Hilux Vigo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A-6218 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវក្រមួនសពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្ត Fortuner ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ត Fortuner ក្រឡាប់ផ្ងារជើងច្រងាងៗរងការខូចខាតយ៉ាងដំណំ ។ 

 

តែសំណាងដែរដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

 

 ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសម្រួលចរាចរណ៍ដល់អ្នកដំណើរកុំឲ្យមានការកកស្ទះនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យចុះមកដល់កន្លែងកើតហេតុផងដែរ ។ 

ដោយសារតែភាគីរថយន្តទំនើប Fortuner មានក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ការពារ ទើបសម្រេចឱ្យភាគីខាងរថយន្ត Hilux Vigo ដោះស្រាយជាមួយភ្នាក់ធានារ៉ាប់រងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ 






 

Previous Post Next Post