រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រុសស្រីជនជាតិចិនមួយក្រុមបេីករថយន្តព្រូសបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីងនៅមុខអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​...

(​ ភ្នំពេញ​ )​ ៖ ប្រុសស្រីជនជាតិចនមួយក្រុមបេីករថយន្តព្រូសមួយគ្រឿងបុកថ្មពុះចែកទ្រូងផ្លូវបបណ្ដាលឲ្យក្រឡាប់ផ្ងាជេីង ហេតុការណ៍​កេីតឡេីងនៅចំនុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្ដោយផ្លូសហព័ន្ធ​រុស្ស៊ី​ សង្កាត់​កាកាប​ទី២​​ ខណ្ឌពោធិ៍​​​សែនជ័យ​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​២នាទីរំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ​ទី០៩ ខែកក្កដា​​ ឆ្នាំ​២០២២​ ។

 

 បេីតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ​ សារព័ត៌មានឱ្យដឹងថា​ នៅមុនពេលកើតហេតុ ឃេីញមានរថយន្តព្រូសពណ៌ទឹកប្រាក់មួយពាក់ស្លាកលេខ​ ភ្នំពេញ​ 2BB -9564 ក្នុង​ទិសដៅពីកេីតទៅលិចក្នុងលឿនស្រាប់បុកថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងាជេីង​ ក៏ឃេីញមានបុរស៣នាក់​ និងនារី២នាក់ចេញពីក្នុងរថយន្តព្រូសខាងលេីនោះដោយបុរសទាំង៣នាក់នោះជាជនជាតិចិននិងនារី២នាក់ទៀតជាជនជាតិខ្មែរ​ មានរងរបួសស្រាល ហេីយបានឡេីងលេីរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តព្រូសខាងលេីនោះនៅទីតាំងកន្លែងកេីហេតុតែប៉ុណ្ណោះ​។

 

 ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។ 







 

Previous Post Next Post