រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចាប់បានជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារដូចគ្នាហើយនៅស្រុកស្អាង...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២២សមត្ថកិច្ចចម្រុះចាប់បានហើយឃាតករដែលបាញ់សម្លា-ប់មិត្តរួមអាជីពដែលបម្រើការងារនៅក្នុងផ្ទះតែមួយនៅឯស្រុកស្អាងខេត្តកណ្ដាលបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តកណ្ដាល។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្ដាលព្រឹកមិញនេះ។

 

 លោកស្នងការបានបន្តទៀតថា, ជនសង្ស័យកំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើកំណត់ហេតុស្ដាប់ចម្លើយ។ ជនសង្ស័យមានស្រុកកំណើតនៅស្រុកស្អាង រីឯភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។ គួរបញ្ជាក់ថា ស្នូរផ្ទុះអាវុធចំនួន១០គ្រាប់ក្នុងរបងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

 

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើក រថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់យកតែម្ដងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី ភ្លាមៗនោះបុរសដៃដល់ ធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង។ ប្រភពពីពលរដ្ឋបានប្រាប់ឱ្យដឹងថា គេលឺសូរសំលេងផ្ទុះ អាវុធចំនួន៧គ្រាប់ មួយសន្ទុះក្រោយមកលឺសូរផ្ទុះ ៣ គ្រាប់បន្ទាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។ 

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួង មហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យនឹងកោសល្យវិច្ឆ័យ រួចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

 

 ប្រភពបានឲ្យដឹងថា ជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជនរងគ្រោះបើកឡានអោយគ្រួសារមួយដែលមានភារកិច្ចដឹកឪពុក រីឯជនដៃដល់បើករថយន្តដឹកកូន។ 

 

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

 

 







 

Previous Post Next Post