រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ...

នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។ 

 

បើតាមការបញ្ជាក់ពីឯកឧត្តម សាន់ យូ បានអោយដឹងថាៈផ្លូវនៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។ 

 

ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថាៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ឯកឧត្តមបានស្នើសុំ គម្រោងជប៉ុន ធ្វើផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកតាមផ្លូវជាតិលេខ ៥ នៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរតាមផ្លូវវាងបានវិញហើយ។ ចំពោះផ្លូវទឹកហូរច្រោះដល់ពេលទឹកស្រកនឹងធ្វើការជួសជុលឡើងវិញ៕

 





 

Previous Post Next Post