មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ករណីកើតហេតុនេះ រវាងម៉ូតូស្គុបពីនឹងរថយន្តសាំយ៉ុង ។
កើតហេតុ=បង្កឡើងដោយម៉ូតូស្គុបពីបុករថយន្តពីខាងក្រោយ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើង ភ្លាមៗនោះដែរ រថយន្តសង្គ្រោះក៏បានមកដល់រួចបានដឹកបញ្ជូនជនរងគ្រោះយកទៅមន្ទីរពេទ្យភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
ករណីកើតហេតុនេះនៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២២នេះ។
Tags:
គ្រោះថ្នាក់ចរាចរណ៏