រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នារីជាអ្នកបកប្រែភាសាចិនម្នាក់ បានដេកលើទូរស័ព្ទ ខណៈដែលកំពុងបញ្ចូលភ្លើង សង្ស័យជាករណីឆក់ស្លាប់.!

ខេត្តក្រចេះ៖ នារីជាអ្នកបកប្រែភាសាចិនម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈដេកលើទូរស័ព្ទដែលកំពុងបញ្ចូលភ្លើង ។

 

 ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុចភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

 

 នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ។ 

 

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើ គឺជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូល ភ្លើងបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។ 

 

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិង អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ ។ 

 

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ នារីរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ក៏បណ្ដាលឱ្យឆក់ស្លាប់តែម្ដង ៕

 




 

Previous Post Next Post