(បាត់ដំបង)÷នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤.៣០នាទី នៅចំណុចក្រុមទី០៩ ភូមិ ស្នូលកោង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
មានករណីបទ ហិង្សាដោយចេតនាមានអាវុធ(ដំបងឫស្សី)មួយកើតឡើងបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈិន ម៉ៅ ហៅរស្មី ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ ស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកដំបងឫស្សីវាយទៅលើជនរងគ្រោះចំនួន ០៤ នាក់
០១- ឈ្មោះ ម៉ាប់ ឡៃហ៊ាង ភេទស្រីអាយុ ១៦ឆ្នាំអាយុ រស់នៅភូមិ ស្នួលកោងឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ០១ដំបង ពកក្បាលផ្នែកខាងក្រោយ(ស្រាល) ។
០២- ឈ្មោះសាន សារុំ ភេទស្រីអាយុ ៣៣ ឆ្នាំរស់នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
រងរបួសបែកក្បាលចំនួន០២កន្លែង(របួសធ្ងន់)។
០៣- ឈ្មោះឃុច ឡាប ភេទស្រីអាយុ ៥៤ ឆ្នាំរស់នៅភូមិស្នួល កោង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវ០១ដំបងចំបោះដៃផុតខាងស្ដាំ(ស្រាល)។
០៤- ឈ្មោះឈិន ឡោម ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ០១ដំបង ចំស្មារខាងឆ្វេង(ស្រាល)។
+មូលហេតុ: ដែលបង្កហិង្សាកើតឡើងដោយជនសង្ស័យបែកថ្នាំជាយូរឆ្នាំមកហេីយនិងមានសភាពស្រវឹងស្រា(វាយជនរងគ្រោះ ជនរងគ្រោះពុំដឹងមុនទេ) +វត្ថុតាងដកហូតបាន៖ - ដំបងឫស្សីចំនួន០១ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់។