រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាល​ស្រុក​កំ​រៀង​ឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ខូចគុណភាព​ជាង​២​តោន​ នាំ​ចូល​ពី​ប្រទេស​ថៃ​

​បាត់ដំបង​ ៖​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រមាណ​១២​និង​០០​នាទី​ ត្រង់​ចំណុច​គោលដៅ​ចរាចរណ៍​ភូមិ​បឹង​រាំង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ដែល​មាន​លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 2A-0087​ បើកបរ​ដោយ​ឈ្មោះ​ សុខ​ ចាន់​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ប្រគាប​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​ ​

 

កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ឃើញ​មាន​ប្រហិត​ចម្រុះ​ខូចគុណភាព​ប្រមាណ​ជាង​ ២,០០០​គីឡូក្រាម​ ដែល​ផ្ទុក​ពេញ​រថយន្ត​ ។

 

​ ​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បញ្ជូន​ទាំង​ម្ចាស់​ និង​ប្រហិត​ចម្រុះ​ទាំងនេះ​មក​កាន់​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕



 

Previous Post Next Post