រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ងោកមួយភាំង ប្តីបើករថយន្តធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់ទឹកស្ល-ាប់--ក្នុងរថយន្ត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ...

ភ្នំពេញ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង ព្រោះតែបុរសជាប្តី បើកបររថយន្តក្នុងស្ថានភាពងងុយដេក ស្រាប់តែងោកមួយភាំង បើករថយន្តធ្លាក់ចូលប្រឡាយទឹក គៀបប្រពន្ធជាប់នៅក្នុងរថយន្តរយៈពេលជិត២ម៉ោង បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្លក់ទឹកស្ល-ាប់-ក្នុងរថយន្តបាត់ទៅហើយ ទម្រាំមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកជួយទាញរថយន្តឡើងមកលើគោក រីឯបុរសជាប្តីបានរួចជីវិត។

 

 ឧបទ្ទវហេតុដ៏គួរឲ្យសោកសង្រេងនេះកើតឡើងនៅវេលាម៉ោង ០១:២៥នាទីយប់រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

 

តាមការរៀបរាប់របស់បុរសជាប្តី ដែលបានរួចជីវិត ក្នុងគ្រោះថ្នាក់អកុសលនេះបានឲ្យដឹងថា មូលហេតុនៃការបើករថយន្តធ្លាក់ប្រឡាយទឹកនេះ គឺបណ្តាលមកពីគាត់ងងុយដេក ហើយក៏ងោកមួយភាំង ស្រាប់តែដឹងខ្លួនឡើងគឺរថយន្តរបស់គាត់បានធ្លាក់ចូលប្រឡាយទឹកបាត់ទៅហើយ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺ ខ្លួនគាត់ផ្ទាល់មិនអាចជួយប្រពន្ធគាត់បានទាន់ពេលវេលា។ 

 

នេះគឺជាមេរៀនមួយ ក៏ដូចជាសារដាស់តឿនដល់បងប្អូនដែលជាអ្នកបើកបររថយន្តនៅលើដងផ្លូវទាំងឡាយ ប្រសិនបើកំពុងតែបើកបរ មានស្ថានភាពងងុយដេកហើយ គួរណារកកន្លែងចតដើម្បីសម្រាកសិន ឬក៏ឈប់រថយន្តដើម្បីលុបមុខឲ្យស្រឡះ សឹមបន្តដំណើរទៅមុខបន្តទៀត ជៀសវាងការកើតមាននូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដូចករណីខាងលើ៕





 

Previous Post Next Post