Tuesday, July 19, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

 

 មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកអោយប្រជាពលរដ្ខណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

 

 ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងទាំងអស់ ត្រូវបន្តបង្កបង្កើនផលស្រូវឡើងវិញក្រោយពេលទឹកស្រកចុះវិញ។ 

 

អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។

 

 បន្ទាប់ពីបានប្រគល់អំណោយរួចមក ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត ក៏បានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពជាក់ស្តែងអំពីផលប៉ះពាល់នៃជំនន់ទឹកភ្លៀងដែលធ្វើអោយខូចខាតដំណាំស្រូវរបស់ងប្អូនប្រជាពលរដ្ឋផងដែរ។








 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136