ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនៅ ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចកំពុងគាស់សពបុរសម្នាក់យកមកធ្វើកោសលវិច្ច័យដោយសង្ស័យជាករណីឃាតកម្មដោយចាក់សម្លាប់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ដើម្បីយកទៅសួរនាំ។
សាកសពដែលស្លាប់ឈ្មោះ លី អាយុ៤១ ឆ្នាំ ត្រូវបានចាក់សម្លាប់តាំងពីយប់ថ្ងៃទី ១៧ ខែកក្កដា លុះព្រឹកឡើងសាច់ញាតិបានរាយការណ៍ប្រាប់សមត្ថកិច្ចថាឈឺ សមត្ថកិច្ចក៏ឱ្យយកទៅកប់ បន្ទាប់មកអ្នកសារព័ត៌មានបានចាក់សួរចុះសួរឡើងម្ខាងគេថា មានជម្លោះក្នុងគ្រួសារចាក់គ្នាស្លាប់ ហើយសមត្ថកិច្ចក៏សង្ស័យគាស់សពយកមកធ្វើកោសល្យវិច្ច័យ៕