រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មុននេះបន្តិចអធិការរងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯង នៅលេីផ្ទះរបស់ខ្លួន...

ខេត្តកណ្តាល : លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

 

 ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។

 

 សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។

 

 ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។

 

 បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

 

 






 

Previous Post Next Post