រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ បន្តរៀបចំអភិរក្ស និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ===

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។

 

 ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កន្លងមកទីតាំងនេះ យើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍ មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្ត និងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ អោយក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកំសាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំ-ទាវ អោយបានគ្រប់ៗគ្នា។

 

 ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ការអភិរក្សជាប្រការចាំបាច់ ស្របជាមួយនឹងការអភិវឌ្ឍន៍គឺជារឿងដែលយើងមិនអាចខ្វះបាន។



ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវរួមគ្នាអភិរក្ស និងសហការគ្នាសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍន៍ទីតាំងប្រវត្តិសាស្រ្តមួយនេះ អោយក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វេងយល់។

 

 បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសល្បៈខេត្តត្បូងឃ្មុំ បានឲ្យថា ៖ សព្វថ្ងៃនេះ «ទួលទុំទាវ» មានទីតាំងស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់វៀវ ស្រុកត្បូងឃ្មុំ ដែលភ្ជាប់ទៅនិងសាច់រឿង«ទុំទាវ» ថាមានទីកន្លែងពិត។

 

 យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នាថា ដើមពោធិ៍ «ទុំ» នៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ «ទាវ» នៅទល់មុខគ្នាចម្ងាយប្រហែល៤០០ម៉ែត្រ។

 

 បច្ចុប្បន្ននេះដើមពោធិ៍ «ទុំ» ដែលគេយកទុំទៅសម្លាប់ ត្រូវបានអ្នកស្រុកធ្វើខ្ទមមួយនៅខាងក្រោម និងមានរូបសំណាក់រូបអ្នកតានៅក្នុងនោះ ហើយក៏ដាក់ឈ្មោះថា «ទួលអ្នកតាក្រហមក»។

 

 ចំណែកឯដើមពោធិ៍ «ទាវ» គេបានសង់ខ្ទមមួយ ដោយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។

 

 សូមជម្រាបថា ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្ត រៀបចំដាំឡើងវិញ។ 

 

ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕







 

Previous Post Next Post