រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យម្នាក់យកកាំបិតកៃចុងស្រួចប្រវែង ២៤សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសចំនួន ២ កន្លែង ធ្ងន់ ===

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៨:៤០ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបករណីប៉នប៉ងមនុស្សឃាតដោយចេតនានៅចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវបង្ករឡើងដោយឈ្មោះឈឿន​ ផានិត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកកមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង ២៤សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះឈ្មោះហឿន​ ឈីម ភេទស្រីអាយុ ៥២ឆ្នាំបច្ចុប្បន្នភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន ២ កន្លែង ធ្ងន់ (មកពីគំនុំ)។ 

 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕  ថ្ងៃ​ព្រហស្បតិ៍​៣កើត ខែជស្ឋ ឆ្នាំខាល​ ចត្វាស័ក​ ព​ស​២៥៦៦ ត្រូវនឹង ថ្ងៃទី ០២ ខែមិថុនា​ ឆ្នាំ​២០២២

 





 

Previous Post Next Post