រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-ជនសង័្សយម្នាក់លួចយកទ្រព្យសម្បត្តិព្រះសង្ឃក្នុងវត្តត្រូវសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួនអនុវត្តតាមច្បាប់៖----

-នៅថ្ងៃ ពុធ ១រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០​២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តស ញ្ញាណបានធ្វើសកម្មភាពលួចយក ទ្រព្យសម្បត្តិរបស់ព្រះសង្ឃព្រះនាម មុំសំអានព្រះជន្ម​៧៥​ព្រះ​វ​ស្សា ដែលទ្រព្យសម្បត្តិនេះទុកនៅក្នុងកុដិ ។

 -*សំភារ:បាត់បង់រួមមាន៖ -កាបូបដាក់ប្រាក់ដែលក្នុងនោះមាន​ប្រាក់រៀលចំនួន៤៥០,០០០រៀល -ប្រាក់ដុល្លាចំនួន០១ដុល្លា -ទូរសព្ទ័០១គ្រឿង។

 

 ក្រោយកើតហេតុព្រះសង្ឃរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោ បល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី​យ៍​ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញ​រួមជាមួយកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេត​ រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនក្នុងថ្ងៃដដែលនេះគឺឈ្មោះ សន វ៉ាន់ធី ហៅក្ដី ភេទប្រុ​ស អាយុ៤២ឆ្នាំ រស់នៅភូមិលុង ឃុំស្វាយពោធិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ មានវត្តមាននៅកន្លែងកេីតហេតុ​ ។

 

 នៅពេលសាកសួរជនសង័្សយបានឆ្លេីយសារភា​ព​ថារូបគេពិតជាបានចូលធ្វើសកម្មភាពលួចយកកាបូបដាក់ ប្រាក់របស់ព្រះសង្ឃពិតប្រាកដមែន​ ហេីយសមត្ថកិច្ចដកហូតបាន៖ -កាបូបដាក់ប្រាក់ដែលក្នុងនោះមាន​ប្រាក់រៀលចំនួន៤៥០,០០០រៀល -ប្រាក់ដុល្លាចំនួន០១ដុល្លា -ទូរសព្ទ័០១គ្រឿង(របស់ជនរងគ្រោះ) -ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ1BI-0860,រួមទាំង ចិញ្ជៀនធ្វើពីលោហៈធាតុ​ពណ៌លឿង ០១វង់,ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿង ០១ខ្សែ -ទូរសព្ទ័០១គ្រឿង (របស់ជនសង្ស័យ)។

 

 នៅពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួនក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់​ រីឯសម្ភារៈដែលដកហូតបានប្រគល់និងប្រគេនជូនព្រះសង្ឃវិញហេីយ៕





 

Previous Post Next Post