ខេត្តពោធិ៍សាត់ ៖ ករណីស្រ្តីផឹកថ្នាំពុលធ្វើអត្តឃាតខាងលើ នៅចំណុចផ្ទះរបស់ឈ្មោះ ខាត់ សល់ ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នារសៀលថ្ងៃអង្គារ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានទទួលព័ត៌មានពីលោកមេភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន មានស្រ្តីម្នាក់ផឹកថ្នាំពុលធ្វើអត្តឃាត ពេលសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកបាកាន ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេកក៏ស្លាប់ទៅ ។
ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ សឿន សល់ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់ផ្ទះ(អ៊ុំ)កន្លែងកើតហេតុ សមត្ថកិច្ចសហការចុះពិនិត្យ និងធ្វើកាស្រាវជ្រាវឃើញថា ជនរងគ្រោះ(សឿន សល់)បានផឹកថ្នាំស្រូវ សម្រាប់សម្លាប់សត្វល្អិត មូលហេតុ អន់ចិត្តប្ដីទៅជួយធ្វើស្រែបងប្អូនមិនមកមើលខ្លួនកំពុងឈឺ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។