រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីឆបោកមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់អនុវត្តតាមច្បាប់៖====

-កាលពីថ្ងៃ​ព្រហស្បតិ៍​២រោចខែជេស្ឋឆ្នាំខាលចត្វាស័ក​ ព.ស.២៥​៦៦​ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចយោ​បល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេ​នី​យ៍ឯក​ ពេជ្រ​ សា​រ៉ែន​ អធិការនគរបាលក្រុង​បា​ត់​ដំបង​ បានដឹកនាំកម្លាំងផ្នែកជំនាញធ្វេីការឃាត់ខ្លួនជន​សង័្សយចំនួន០៣នាក់ពាក់ព័ន្ធករណីឆ​បោកមួយករណីកាលពីថ្ងៃទី១៥​ ខែ​ មិថុនា​ឆ្នាំ​២០​២២ក្នុងនោះគឺ៖

 

 ១-ឈ្មោះ រឿន រដ្ឋា ភេទប្រុស អា​យុ ២២ឆ្នាំ មានទីលំនៅ​បណ្ដោះអាសន្នភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។ 

 

២-ឈ្មោះ ដេត សំអឿន ភេទប្រុ​ស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

 

 ៣-ឈ្មោះ សេង ដាវីត ភេទប្រុ​ស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ 

 

 -ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅសេរី ឆ្នាំ២០២១ ពាក់ស្លាកលេខ ពោធិសាត់ 1L-8600 សូមជម្រាបជូនថាកាលពីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២​០​២២ មា​នករណីឆបោកមួយបានកេីតឡេីង នៅ​ចំណុចក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ដែលមានជនរងគ្រោះឈ្មោះ ប៉ូច គឿន ភេទ​ប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ​ភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ត្រូវជនសង័្សយខាងលេីឆបោក​ ​ម៉ូតូដូចខាងលេី​ហេីយក្រោយកេីត​ហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរ​បាល។ 

 

ឆ្លងតាមរយៈការស្រាវជ្រាវ​ទេីបសមត្ថកិច្ចឃា​ត់ខ្លួនបាន​និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។ 

 

នៅពេលនេះនគរបាលក្រុងបានរៀបចំសំណុំ​រឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាន​ដេីម្បចាត់ការបន្តតាមនីតិវិធី​ ច្បឆប់៕(រូបាពនគរ​បាលក្រុងបាត់ដំបង)



 

Previous Post Next Post