រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្លូវបេតុងប្រវែង៨៥០ម៉ែត្រ ឋិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបាន សម្ពោធបើកការដ្ឋានសាងសង់តាមការសន្យា របស់ក្រុមការងារគណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ===

កោះធំ៖ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៨៥០ម៉ែត្រ ឋិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក ឈឹម ផល្លា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើខ្មៅ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំឈើខ្មៅ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០៩ នាក់។ 

 

ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជោគជ័យយ៉ាង ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំជាទូទៅ និងដោយឡែកបងប្អូនប្រជាពលរដ្ឋនៅឃុំឈើខ្មៅ ដែលបានផ្ដល់សេចក្តីទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំ និងបម្រើបងប្អូនប្រជាពលរដ្ឋបន្តទៀត។ 

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្តេជ្ញាបំពេញភារកិច្ចតាមការសន្យាដែលបានលើកឡើងកាលពីថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដូចជាការបំពាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។

 

 បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជឿជាក់លើធនធាន សមត្ថភាព លទ្ធភាពរបស់គណបក្សប្រជាជន កម្ពុជាក្នុងការបម្រើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅឆ្នាំក្រោយមន្ទីរពេទ្យ មួយដ៏ល្អឥតខ្ចោះគឺមន្ទីរពេទ្យតេជោសែនកោះធំ នឹងលេចចេញជារូបរាងឡើងពិតប្រាកដក្នុងប្រវត្តិ សាស្ត្រមិនធ្លាប់មានមន្ទីរពេទ្យណាដែលធំបែបនេះទេ ពោលគឺជាមន្ទីរពេទ្យធំជាងមន្ទីរពេទ្យនានានៅតាមបណ្ដាស្រុកទាំងអស់នៅទូទាំងប្រទេស។

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ ក្រុមការងារគណបក្សបានបញ្ជាទិញសម្ភារៈ និង ឧបករណ៍វេជ្ជសាស្ត្រដែលមានគុណភាពល្អពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ និងអឺរ៉ុប ដើម្បីបំពាក់ និងផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ និងបានសន្យាថានៅឆ្នាំក្រោយក្រុមការងារគណបក្សនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យនេះឱ្យបានជាដាច់ខាត ជាពិសេសមុនពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំក្រោយ៕ 

 








 

Previous Post Next Post