រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់ ស្រវឹងស្រាជោក បានបើករថយន្ត ជ្រុលទៅបុកម៉ូតូ នារីពីរនាក់ដើរលក់ម្ជូរពេលយប់ បណ្ដាលឱ្យនារីម្នាក់ របួសខ្ទេចជើងមួយចំហៀង...===

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្តោយផ្លូវ លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 មុនកើតហេតុគេឃើញនារីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-7684 ដឹកម្ជូរដើរលក់តាមហាងពេលយប់ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-5220 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត និងបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យនារីម្នាក់រងរបួសខ្ទេចជើងខាងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល។ 

 

 ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខការ៉ាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ លេខ១៩៨៦ កែងផ្លូវលេខ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។ 

 

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរដាក់ក្នុងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕





 

Previous Post Next Post