Thursday, June 23, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

 

តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឱ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ មន្ទីរបានស្តារអូរមួយខ្សែ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងចម្រោះទឹកកខ្វក់១៦ហិកតា មានប្រវែង១៨០០ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿង ហើយកាយស្តាររយៈពេល២០ថ្ងៃ មានអាចម៍ដីប្រមាណ១ម៉ឺនម៉ែត្រគីប។ 

 

 ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវកាយស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

 

 ចំពោះទីតាំងណាដែលយើងអាចកាយស្តារបាន ត្រូវដាក់គ្រឿងចក្រចុះកាយបើកមុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់។ 

 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថានៅពេលភ្លៀងទឹកភ្លៀងបានហូរនាំយកដីខ្សាច់ចាក់ចូលក្នុងអូរប្រឡាយ ប្រសិនបើយើងមិនមានវិធានការស្តារនោះទេ នឹងធ្វើឱ្យចរន្តទឹកហូរមិនបានលឿន ដែលអាចបង្កជាជំនន់ទឹកភ្លៀង។

 

 ទន្ទឹមនោះឯកឧត្តម បានក្រើនរំលឹកប្រជាពលរដ្ឋរស់នៅជាប់តាមអូរប្រឡាយទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់សំរាមដែលបានប្រើប្រាស់ហើយឱ្យបានត្រឹមត្រូវចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យទឹកហូរនាំចូលអូរប្រឡាយបង្កការកកស្ទះផ្លូវទឹកហូរនាំឱ្យមានការជន់លិច។ 

 







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136