នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញចុះត្រួតពិនិត្យស្ថានភាពផ្លូវលេខ៩៩ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរងការខូចខាត ពិបាកដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ និងផ្លូវលេខ៩៥ ដែលកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះចាក់ស៊ីម៉ង៍ ដែលមានសំបុកមាន់ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសាធារណការខណ្ឌ, លោកចៅសង្កាត់ផ្សារដេីមថ្កូវ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy71edEbHApKFkM77jaVfdyoyav9u7f0ZDGI-D_J4hhugaXDc6ACnQC0gt2mQTXskajIWZlZ67pcTyUPIPFd9cXubwNiDmtbkrIbZSInEcqNiQD_J9ucOOfs5JHhZyYYu-ddd_S8YBGzjA_Dy_0hNrgdTRJaa1gtq4M9zt7jwrdRQv08kdUcykQpf38g/w640-h426/289155990_395856839247966_8344993056994509927_n.jpg)