ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ នៅស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច។
ពិធីនេះ ធ្វើនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមពី ក្រុមការងារស្រុក-ឃុំ គណៈអចិន្រ្តៃយ៍បក្សស្រុក ក្រុមប្រឹក្សាឃុំអាណត្តិទី៥ និងសមាជិក សមាជិកា សរុបជិត ៥០០នាក់។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរៀបចំពិធីពិសាអាហារសាមគ្គី ដល់សមាជិក សមាជិកា ទាំងពីរស្រុក នៅគេហដ្ឋាន ស្ថិតនៅក្រុងព្រៃវែង ផងដែរ ៕