រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២...

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលខេត្តកណ្ដាល។

បន្ទាប់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២រួចមក នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា៖ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។ 

 ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។ 

 

នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕

 

 សូមបញ្ជាក់ថា៖ក្នុងពិធីនេះ អតីតយុទ្ធជន និងគ្រួសារ ចូលរួមសរុប ៣៦០នាក់ មកពីក្រុងតាខ្មៅ។ក្នុងនោះមន្ទីរសង្គមកិច្ច ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល។សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សរុបនិង៣៦០នាក់ ស្មើនិងថវិកា១៨.០០០.០០០រៀល និងក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ,មីមួយកេស,ទឹកត្រីមួយយួរ,ទឹកស៊ីអ៉ីវមួយយួរ,ត្រីខមួយយួរ,ម៉ាស់មួយដុំផងដែរ៕ 


Previous Post Next Post