រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្មេងស្ទាវ១ក្រុម , ត្រូវបានកំលាំងជំនាញ បង្ក្រាប ,ដឹកនាំដោយ _លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណ------

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ នគរបាលក្រុងសិរីសោភ័ណ ចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងជិៈម៉ូតូបង្ហោះ 

 

កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិៈម៉ូតូរេពេញផ្លូវឃាត់ខ្លួន ២៦នាក់ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណបានឲ្យដឹងថា 

 

ការចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះ ដោយ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ 

សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយនិងសង្កាត់អូរអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ម៉ូតូកែច្នៃស៊ីមាំង ម៉ូតូលឺសំលេងខ្លាំង ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ៖ 

 

ចំពោះក្មេងទំនើងទាំងនោះនគរបាលឲ្យរត់ចំនួន ២៦ជុំដងទង់ជាតិ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យ ហ្នឹងឱ្យឪពុកម្ដាយមកធានាធ្វើកិច្ចសន្យាជាលើកទី ១ បើមិនរាងចាលមកលើកទី ២ ម្ដងទៀតធ្ងន់ហើយ។

 







 

Previous Post Next Post