រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាមជាអំណោយ ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលស្រុកពេជ្រាដា...

ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ​​លោកផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រចាំការក្រសួងបរិស្ថាន ចុះជួយខេត្តមណ្ឌលគីរី តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញប្រគល់រថយន្តដឹកសំរាមចំនួន២គ្រឿង ជាអំណោយសប្បុរសធម៍របស់ក្រសួងបរិស្ថាន តាមរយៈលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងសហការីបានទទួលអំណោយ ពីលោកសាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជារថយន្តដឹកសំរាម២គ្រឿង សម្រាប់ប្រគល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលស្រុកពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី។ 

 

នាឱកាសនោះផងដែរ លោក កែវ សុភគ៌ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះសណ្ឌានចិត្ដដ៏​ សប្បុរសរបស់ លោករដ្ឋមន្ត្រី ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ ខ្ពស់ដល់មន្រ្តីក្រោមឱវាទ ដោយផ្តល់នូវសម្ភារ ថវិកា និងចំណេះដឹង ដើម្បី មានលទ្ធភាពនិងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយ​ ប្រសិទ្ធិភាពខ្ពស់។ 

 

រថយន្តដឹកសំរាម២គ្រឿង ត្រូវបានប្រគល់ជូនក្នុងគោលបំណង ផ្តល់លទ្ធភាពដល់ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឈានទៅមានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងសំរាម,សំណល់រឹង ​ពង្រីកសេវាសម្អាតប្រមូលដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត និងចូលរួមជាចលនា ​ជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង និងទីប្រជុំជន ដើម្បីសំអាតអនាម័យ ជៀសវាងទុកស្ទះបន្សល់ វាជាចំណែកមួយជួយដល់គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិង គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមាន បរិស្ថានស្អាត។

 

 និងការរស់នៅប្រកប ដោយ​ ផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ​ សមស្របទៅនឹងកំណើន នគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ​និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ​ជីវិតរីករាយ អនាគតរុងរឿង » ។

 

 ក្នុងនាមមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ​សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ននិងសូមគោរពជូនពរលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន​ សម្រេចបានជោគជ័យគ្រប់បេសកកម្មបម្រើជាតិមាតុភូមិ៕

 








 

Previous Post Next Post