រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៣នាក់ នៅស្រុកស្រែអំបិល====

ខេត្តកោះកុង ៖ នៅព្រលប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំនឹងរថយន្តធុនតូចដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចលើផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលឱ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៥នាក់និងស្លាប់២នាក់ជាស្ត្រី។

 

 មន្ត្រីមានសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េម៉ាកHYUNDAI MIGHTY ធុនធំដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់)បានបន្សល់នូវឯកសារនៅក្នុងរថយន្តដូចជា៖ 

១-បណ្ណចាក់វាក់សាំងកូវីដ-១៩មួយសន្លឹក,

 ២-បណ្ណបើកបរប្រភេទ Bមួយសន្លឹក, ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

 ចំណែករថយន្តធុនតូចម៉ាកឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-2636 បើកបរដោយឈ្មោះឈួន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល រងរបួសស្រាល ក្នុងនោះមានអ្នករួមដំណើរចំនួន៤នាក់ទៀត គឺ៖

 ១-ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាកូន(ស្លាប់)កូនលោក ឈួន សុភក្ត្រ។

 

 ២-ឈ្មោះឈួន លីហ៊ួ ភេទប្រុសអាយុ៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។

 

 ៣-ឈ្មោះឈួន គឹមលាង ភេទស្រីអាយុ៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់ អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

 

 ៤-ឈ្មោះឡុង ហួយ ភេទស្រី អាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លាប់)។ មន្ត្រីនគរបាលមូលដ្ឋានបញ្ជាក់អំពីមូលហេតុ គឺដោយរថយន្តធុនធំប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងរេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេងដែលបើកបញ្ច្រាសទិសគ្នា ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

 

 គួរបញ្ជាក់ថា វត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី៕

 






 

Previous Post Next Post