រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការដ្ឋានកំពុងសាងសង់ក្នុងក្រុងព្រះសីហនុ បណ្ដាលឲ្យកម្មករ៤នាក់ស្លាប់===

(ព្រះសីហនុ)៖ កម្មករសំណងចំនួន៤នាក់ បានស្លាប់ក្នុងករណីដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។ 

 

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ករណីដាច់ធ្លាក់ជណ្ដើរយោងនៅជាន់ទី១៥នេះ បានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ផ្សេងទៀតរងរបួស។ 

 

បើតាមលោកឧត្តមសេនីយ៍ស្នងការ មនុស្សទាំង៤នាក់ ដែលស្លាប់រួមមាន៖ ទី១៖ ឈ្មោះ វល្ល៌ អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី២៖ ឈ្មោះ នូ សុីនួន អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី៣៖ ឈ្មោះ រ៉ាន ភាស់ អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ, ទី៤៖ ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។

 

 ខណៈអ្នករបួសដែលកំពុងសង្គ្រោះឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

 

 បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕

 

 ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយហេតុការណ៏ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់មួយកន្លែងតាមផ្លូវសេតេ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត៨ព្រឹកថ្ងៃ២០ឧសភា២០២២។

 

 ជនរងគ្រោះមានឈ្មោះ ដូចខាងក្រោម៖

 ១,ឈ្មោះ វល្លិ ភេទប្រុស អាយុ ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។

 

 ២,ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។ ៣,ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់)។

 

 ៤,ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។

 

 ៥,ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់) បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមតាមនិតិវិធី៕ 

 







 

Previous Post Next Post