រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បង្ក្រាបករណីចោរគាស់រោងចក្រលួចសម្ភារយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅតុលាការ===

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២និង៣៩នាទី មានករណីគាស់រោងចក្រ Wing Star Shoes Co.Ltd ស្ថិតនៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យចំនួន៤នាក់ បានចូលគាស់បង្អូចឃ្លាំងរោងចក្រខាងលើ លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេស ស្មើនិង ៣៩៤គូ និងប្រាក់ចំនួន ៤០០.០០០រៀល រួចគេចខ្លួន។ 

 

ក្រោយទទួលពាក្យបណ្តឹងពី ក្រុមហ៊ុនសន្តិសុខឯកជន ហ្វ័រត្រាស និងជាតំណាង រោងចក្រខាងលើ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់កម្លាំងស៊ើបអង្កេតដឹកនាំ លោកវរសេនីយ៍ឯក ស៊ិន សុផល នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងបានស្នើសុំការអនុញ្ញាតពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរលំនៅដ្ឋានលេខ១១០ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កោ បានរកឃើញស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើងដែលបានបាត់ចំនួន ១៤៩គូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានដូចខាងក្រោម៖ ១.ឈ្មោះ ប៉ាក លី ហៅចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ២.ឈ្មោះ លេង វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារ) ៣.ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី (អ្នកទទួលផលចោរកម្ម)។

 

 ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន៖ ឈ្មោះ សឿន ហៅ អាខ្មៅ ជាមេក្លោង និងឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ កំពុងបន្តស្វែងរកចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ 







 

Previous Post Next Post