នាព្រឹកថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដើម្បីកាត់បន្ថយជាតិពុលធ្វើអោយប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ៕