រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនស្រ្តីដៃឆើតម្នាក់ពីបទលួចរថយន្ត===

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២​ វេលា​ម៉ោង៦:០០នាទី​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ១នាក់​ ករណីចោរកម្ម​ (លួចរថយន្ត​ ) នៅចំណុចមុខកន្លែងផ្ញេីរ​ឡានម៉ូតូ​T3 ផ្លូវ154​ ភូមិ5​ សង្កាត់​ ជ័យជំនះ​ ។

 

 ជនសង្ស័យមាន ឈ្មោះ​ អ៉ឹម​ រតនា​ ហៅឡែន​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ មុខរបរ​ និងទីលំនៅមិនពិតប្រាកដ។ 

 

សមត្ថកិច្ចដកហូត វត្ថុតាងដកហូត៖​ ១.ម៉ាក​Toyota VIOS ពណ៏ទឹកប្រាក់​ លេខម៉ាស៉ីន​ INR5177853 លេខតួ​ F3501034432 ស្លាកលេខ​ ភ្នំពេញ​ 2AS-0194​ ផលិតឆ្នាំ2018។ ជនសង្ស័យបានសារភាពថា​ ខ្លួនលួចរថយន្តស្ថិតនៅចំណុច សណ្ឋានគារAPPLE​ បុរី​ញូថោន​ ផ្លូវសហពន្ធ័រុស្សី​ ភូមិព្រៃទា២​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធ៏សែនជ័យ​ ។ 

 

ភ្លាម​នោះ​កម្លាំងជំនាញរបស់អធិការ​ដ្ឋានខណ្ឌដូនពេញ​ បានទាក់ទង​ទៅប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅ​៣​ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ អធិការដ្ឋាន​ បាន​ប្រគល់ជនសង្ស័យរួមនឹងវត្ថុតាងអោយអធិការដ្ឋាននរបាលខណ្ឌពោធិ៏សែនជ័យ​ ដេីម្បីសួរនាំ​ និងកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

 





 

Previous Post Next Post