រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍន ដែលក្រុមហ៊ុនបានវិនិយោគនាពេលកន្លងមក។ ===

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍន ដែលក្រុមហ៊ុនបានវិនិយោគនាពេលកន្លងមក។ មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពលើកោះឫស្សីនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាដៃគូវិនិយោគកោះឬស្សី គឺបានអនុវត្តទៅតាមច្បាប់ដែលបានកំណត់ទាក់ទងនឹងបញ្ហាបរិស្ថានដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍនៅលើដែនកោះនាពេលបច្ចុប្បន្ន ក្នុងនោះក្រុមហ៊ុនបានរក្សាព្រៃឈើ ការគ្រប់គ្រងកាកសំណល់រឹង រាវ បានត្រឹមត្រូវ មិនមានការបង្ហូរចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យបាត់នូវសោភ័ណភាព និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ ហើយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។

 

 ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថាដំណើរទស្សនៈកិច្ចដឹកនាំមន្ត្រី មន្ទីរពាក់ព័ន្ធចុះពិនិត្យមើលការអភិវឌ្ឍន៍នាពេលនេះ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគដែលបាន និងកំពុងខិតខំក្នុងការអភិវឌ្ឍនៅលើគ្រប់វិស័យទាំងដីគោក និងដីកោះដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍបង្កើនមុខរបរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយឯកឧត្តម នឹងគាំទ្ររាល់ការវិនិយោគគ្រប់វិស័យដែលមកពីបណ្ដាប្រទេសនានា ដោយរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពួកគាត់ផងដែរ។

 

 

 ដូចនេះសូមឱ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងនៅកោះឬស្សីដែលមានសណ្ឋាគារលំដាប់ផ្កាយ និងមានសេវាកម្មល្អក្នុងការទទួលភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។ 

 

 សូមជម្រាបជូនថា គម្រោងវិនិយោគកោះឬស្សី មានទីតាំងមួយផ្នែកនៃកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ ៧៨ហិចតា ដែលបានចុះកិច្ចសន្យាជួលពីរាជរដ្ឋាភិបាល នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ កោះឬស្សី វីឡា & រីសត មាន ៥០ លុចហ្សារី ផាវីលាន (luxurious pavilions) និង ១៣ ភូល វីឡា (pool villas) ដែលជាកន្លែងសម្រាកលំហែធម្មជាតិដ៏ល្អជាមួយនឹងឆ្នេរឯកជនប្រវែង ១,២ គីឡូម៉ែត្រ បែរមុខទៅសមុទ្រ។

 

 រមណីយដ្ឋាននេះ មានភោជនីយដ្ឋានចំនួន០២ បារចំនួន០១ និងស្ប៉ាដែលមានបន្ទប់ចំនួន០៥បន្ទប់អាងហែលទឹករួមទំហំ ៣០ម៉ែត្រ កន្លែងហាត់ប្រាណបើក២៤ម៉ោង និងយូហ្គា ព្រមទាំងសកម្មភាពនៅលើឆ្នេរសមុទ្រជាដើម។

 








 

Previous Post Next Post