- នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ម៉ោង៦.០០នាទីនៅលើដើមព្រីងចំណុចកងហេង ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
▶️មានករណី មនុស្សចងកនិងខ្សែលីឡុងបណ្ដាលអោយស្លាប់ ចំនួន ០១នាក់ ។
👉🏼សពឈ្មោះ ទន់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិពែលញែក១ សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ។
👉យោងកំណត់ហេតុបំភ្លឺ របស់ឈ្មោះ ផល លីលី អាយុ ២៤ឆ្នាំ ភេទស្រី ត្រូវជាសង្សានៃសព បានបំភ្លឺថាជនរងគ្រោះ ឈ្មោះ ទន់ សំណាង បានមកជួយធ្វើបុណ្យសពម្ដាយរបស់នាងខ្ញុំតាំងពីថ្ងៃទី១៥ ០៥ ២០២២ មកម្ល៉េះរហូតដល់ថ្ងៃទី១៨ ០៥ ២០២២ ឈ្មោះ ទន់ សំណាង បានសុំចូលស្ដីដណ្ដឹងចំនួន៤ដងតែខ្ញុំបានឆ្លើយប្រាប់ថាគាត់ថាចាំធ្វើបុណ្យម្ដាយចប់រួចរាល់សិន ។
- លុះដល់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង៥ និង៤០ នាទី ពេលនាងខ្ញុំចុះពីលើផ្ទះមិនឃើញគាត់ដេកអង្រឹងក្រោមផ្ទះទេហើយខ្ញុំក៏ប្រើឲ្យបងថ្លៃឈ្មោះ លន់ លឹម ដើររកក៏ឃើញសពចងកនៅដើមព្រីងខាងក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ ។
- ក្រោយពីសមត្ថកិច្ចជំនាញខេត្តនិងស្រុកពិនិត្យកន្លែងកើតហេតុ និងសាកសពអាចសណ្ឋានបានថាពុំពាក់ព័ន្ធករណីឃាតកម្មទេហើយធ្វើកំណត់ហេតុនិងរៀបចំនីតិវិធីប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ 👉 យោងតាមបញ្ជារឯកឧត្តម កូយ កាន់យ៉ា ព្រៈរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២ៗ វេលាម៉ោង ១១ និង១១នាទី ។