Saturday, May 14, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


កំពង់ស្ពឺ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​រថយន្ត​២​គ្រឿង​បាន​កៀរ​គ្នា​ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០២:០០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ៩១-៩២​ ត្រង់​ចំណុច​ភូមិ​ចំការ​ចេក​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​ ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហ៊ី​យ៉ុ​ន​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល​ 3A-1735​ សឺ​មី​រ៉ឺ​ម៉ក់​ ពាក់​ស្លាក​លេខ​ 4A-0041​ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ អ្នកបើកបរ​ឈ្មោះ​ ភឿ​ង​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​នៅ​ភូមិ​តាំង​ឬ​ស្សី​ ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ក៏​បាន​កៀរ​រថយន្ត​ដឹក​នំ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3F-2267​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ចុះ​រត់គេច​បាត់​)​ ។​ ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រ​គាប​ស្លាប់​នៅ​កន្លែង​កើតហេតុ​ រថយន្ត​កុង​ទី​ន័​រ​រង​ការ​ខូចខាត​ធ្ងន់​ និង​រថយន្ត​ដឹក​នំ​រង​ការ​ខូចខាត​ស្រាល​ ។​ រីឯ​សព​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​។​ ​ចំណែក​វត្ថុ​តាង​ទាំង​ពីរ​ផ្នែក​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136