ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់និង ប្រារព្ធពិធីបុណ្យវិសាខបូជា តាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពិធីបុណ្យវិសាខបូជានេះ គណៈអធិបតី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដាក់បាត្រព្រះសង្ឃ នៅបរិវេណព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យផងដែរ។