រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីចងកសម្លាប់ខ្លួន​ (អត្តឃាត)===

- នៅថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២២ ម៉ោង៦.០០នាទីនៅលើដើមព្រីងចំណុចកងហេង ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 

 

▶️មានករណី មនុស្សចងកនិងខ្សែលីឡុងបណ្ដាលអោយស្លាប់ ចំនួន ០១នាក់ ។

 

 👉🏼សពឈ្មោះ ទន់ សំណាង ភេទប្រុស អាយុ​ ៣៣ឆ្នាំ​ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិពែលញែក១ សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ។ 

 

 

👉យោងកំណត់ហេតុបំភ្លឺ របស់ឈ្មោះ ផល លីលី អាយុ ២៤ឆ្នាំ ភេទស្រី ត្រូវជាសង្សានៃសព បានបំភ្លឺថាជនរងគ្រោះ ឈ្មោះ ទន់ សំណាង បានមកជួយធ្វើបុណ្យសពម្ដាយរបស់នាងខ្ញុំតាំងពីថ្ងៃទី១៥ ០៥ ២០២២ មកម្ល៉េះរហូតដល់ថ្ងៃទី១៨ ០៥ ២០២២ ឈ្មោះ ទន់ សំណាង បានសុំចូលស្ដីដណ្ដឹងចំនួន៤ដងតែខ្ញុំបានឆ្លើយប្រាប់ថាគាត់ថាចាំធ្វើបុណ្យម្ដាយចប់រួចរាល់សិន ។

 

 - លុះដល់ថ្ងៃទី១៩ ខែ​ ឧសភា​ ឆ្នាំ ២០២២ វេលាម៉ោង៥ និង៤០ នាទី ពេលនាងខ្ញុំចុះពីលើផ្ទះមិនឃើញគាត់ដេកអង្រឹងក្រោមផ្ទះទេហើយខ្ញុំក៏ប្រើឲ្យបងថ្លៃឈ្មោះ លន់ លឹម ដើររកក៏ឃើញសពចងកនៅដើមព្រីងខាងក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ​ ។ 

 

 - ក្រោយពីសមត្ថកិច្ចជំនាញខេត្តនិងស្រុកពិនិត្យកន្លែងកើតហេតុ និងសាកសពអាចសណ្ឋានបានថាពុំពាក់ព័ន្ធករណីឃាតកម្មទេហើយធ្វើកំណត់ហេតុនិងរៀបចំនីតិវិធីប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ។ 👉 យោងតាមបញ្ជារឯកឧត្តម កូយ កាន់យ៉ា ព្រៈរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២ៗ វេលាម៉ោង ១១ និង១១នាទី ។ 






 

Previous Post Next Post