រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-ជនសង័្សយម្នាក់ប្រើពូថៅកាប់លើជនរងគ្រោះបណ្តាលឱ្យរងរបួសត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់៖ 2022

-កាលពីថ្ងៃ អង្គារ ៣កើតខែពិសាខឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោ​បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ​នីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបា​ត់​ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ វ៉ាន់ ដាណេភេត្រា ភេទប្រុស អាយុ២២ឆ្នាំស្នាក់នៅបណ្តោះអាសន្ន​ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើ​ម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណីហិ​ង្សា​ដោយចេតនាមានស្ថានទម្ងន់ទោល (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះឈ្មោះ សៅ ម៉ារិន ភេទអាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅប្រអប់ដៃខាងស្តាំ ។ 

 

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីវេលាយល់ថ្ងៃទី ០៣ ខែ ឧ​ស​ភា ឆ្នាំ ២០២២ ជនសង័្សយឈ្មោះ វ៉ាន់ ដាណេភេត្រា នេះត្រូវបានបក្សពួកគេម្នាក់ទៀត បបួលឱ្យទៅជួយអន្តរាគមន៍ដោយសារគេមានទំនាស់ជាមួយអ្នកផ្សេងទៀត នៅចំណុចភូមិរំចេ​ក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

 

 ពេលឮគេប​បួលបែននេះជនសង័្សយបានទៅជាមួយ ដោយនៅក្នុងដៃមាន កាន់ពូថៅទៅជាមួយផង លុះទៅ​ដល់ចំណុចខាងលើ គេប្រាប់ខ្លួនថា អាម្នាក់នឹងហើយ(ជនរងគ្រោះ) ពេលនោះជនសង័្សយរូប​នេះ ចូលទៅកាប់លើជនរងគ្រោះតែម្តងហើយពេលកំពុងកាប់នេះបានបណ្តាលឱ្យត្រូវដៃជនរងគ្រោះនិងមានការប្រតាយប្រតប់គ្នា រហូតប​ណ្តាល​ឱ្យពូថៅរបូតចេញពីដៃ ទេីបរូបគេបានរត់គេចចេញពីកន្លែងកើតហេតុតែម្តង។ 

 

នៅពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានប្តឹងរា​យការណ៍មកសត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈព័ត៌មាន នេះសមត្ថកិច្ចនគរបាលចុះទៅធ្វើ​ការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយបានចំនួ​ន​០១នាក់ខាងលើ រីឯបក្សពួកម្នាក់ទៀតកំពុងគេច​ខ្លួន ដោយដកហតបានពូថៅដងឈើចំនួន ០១ ដែលជាវត្ថុតាងប្រព្រឹត្តសកម្មភាពល្មើស។

 

 នៅពេលនេះ ជនសង័្សយសត្ថកិច្ចនគរបាល​ក្រុងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ​នា​ញអនុវត្តបន្ត តាមនីតិវិធី ច្បាប់ហើយ៕(រូបភាព​នគរបាលក្រុងបាត់ដំបង)

 



 

Previous Post Next Post