រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​​​​​​​២០២២

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ចុះរៀបចំសណ្ដាប់ធ្នាប់លេីផ្លូវព្រះសុីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ នៅក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 

 ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ ដាក់តាំងលក់ម៉ូតូ រថយន្ត និងម៉ូតូកង់បី កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ​ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕






 

Previous Post Next Post