រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភព និងអគារ អន្តេវាសិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ2022

នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត និងអគារ អន្តេវាសិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាជំនួយ របស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Chang Jian ភារៈធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកលោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុកទាំង៨ និងសមាជិកសមាជិកាជាច្រើនរូបទៀតផងដែរ។

 

 អគារសម្ភព និងរោគស្ត្រី ចំនួនមួយខ្នង នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលបានរៀបចំដាក់សម្ពោធនៅពេលនេះនេះ មានទំហំ១៧ម៉ែត្រ គុណនឹង ២៨ម៉ែត្រ មានកម្ពស់២ជាន់ និងមានចំនួន១៥បន្ទប់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងចុងខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២០ ។ 

 

ទន្ទឹមនឹងនេះផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក៏ទទួលបានសមិទ្ធផលថ្មី ដែលជាអគារអន្ទេវាសិកចំនួន១ខ្នង មានទំហំ ១០ម៉ែត គុណនឹង ២៤ម៉ែត មាន១២បន្ទប់ និងមានកម្ពស់មួយជាន់។ អគារអន្ទេវាសិកនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងដើមខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅដើមខែមេសា ឆ្នាំ២០២០ដូចគ្នា ៕ 

 






 

Previous Post Next Post